SSB Audio CD vol 35

វ៉ុលនេះច្រៀងដោយ យក ឋិតរដ្ឋា។

Sunday Audio CD vol 75

Sunday Audio CD vol 75:: ច្រៀងដោយ មាស សាលី

រស្មីហង្សមាស វ៉ុល៨១

ច្រៀងដោយ សាពូន មីតាតា។

ចំរៀង

ចំរៀងពិរោះៗសំរាប់បងប្អូនខ្មែរ។

អ្នកគូរប្លង់សង់ពិព័រណ៍ អង្គរ-ឃ្យុងយូ ជានរណា?

នៅពេលដែលមហាជនជាច្រើន ទាំងប្រជាពលរដ្ឋខែ្មរ និង​បរទេស ចាប់​ផ្តើម​ចូល​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍ វប្បធម៌‌​ពិភព​លោក កម្ពុជា-កូរ៉េ អង្គរ-ឃ្យុងយូ ដែលកំពុងតែចាប់ផ្តើមដំណើរ​ការ​យ៉ាង​ធំ​ជា​លើក​ដំបូង​នៅ​ឯ​ខេត្ត​សៀមរាប ធ្វើ​ឲ្យ​អារម្មណ៍​របស់​​​គេ​​បែ្លក​នឹង​ទស្សនីយភាព​ជា​ច្រើន ដែល​គេ​ពុំ​ធ្លាប់​ឃើញ​ពី​មុ​ន​មក​​សោះ ។
នៅ​លើ​ផ្ទៃ​ដី​ជាង ១០ហិកតា អ្វី​ដែល​មហា​ជន​ចាប់​អារម្មណ៍បំផុត គឺការរំលេចតុបតែងជាសួនច្បារ មានផ្លូវខ្វាត់ខែ្វងរំលេច​ដោយអំពូលភ្លើងចម្រុះគ្រប់ពណ៌‌នាពេលរាត្រីនិង សម្លេងចមៀ្រង ដ៏ពិរោះ បានផុសចេញពីឧបករណ៍បំពងសម្លេង ដែល​ដាក់​ច្នៃបង្កប់ នៅតាមដងផ្លូងជាច្រើន រួមជាមួយនឹងសំណង់អគារចម្រុះវប្បធម៌‌ខែ្មរ ដែលសាងសង់ពីធនធានធម្មជាតិរបស់ប្រទេសខែ្មរពិតៗ ដូច​ជា ឫស្សី ផ្តៅ វល្លិ៍ ក្តារ និងប្រក់ស្ប ។ ក៏ប៉ុនែ្ត វាមានវិសាលភាព ទូលាយរឹងមាំ និងមានសោភ័ណភាព គួរឲ្យទាក់ទាញអារម្មណ៍ យ៉ាង​ចមែ្លក ។
អ្នកគូរប្លង់សាងសង់ពិព័រណ៍ដ៏ធំនេះ មិនមែនជាជនបរទេស​ទេ គឺជាស្ថាបត្យករខែ្មរមួយរូប ដែលមានចំណាស់បន្តិចទៅហើយ ប៉ុនែ្តមហាជនខែ្មរជាច្រើនពុំធ្លាប់បានស្គាល់ ។
លោក អ៊ុក សាម៉េត អាយុ៦៥5ឆ្នាំ ជាអគ្គនាយករងទទួល​បន្ទុកនាយកដ្ឋាននគរូបនីយកម្ម និងអភិវឌ្ឍន៍តំបន់សៀមរាបអង្គរ នៃអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គររបស់​អាជ្ញាធរអប្សរា បានមានប្រសាសន៍ប្រាប់ថាការរៀបចំគូរប្លង់ និង​សំណង់ទាំងអស់នៅក្នុងការតាំងពិព័រណ៍វប្បធម៌‌ពិភពលោក​នេះ គឺ​ជា ស្នាដៃរបស់លោកនិងជាគំនិតច្នៃប្រឌិតរបស់លោកផ្ទាល់ ដែល​ត្រូវចំណាយពេលវេលាជាងបីខែ នៅក្នុងការផ្តួចផ្តើមគូរប្លង់ មុន​នឹង​​បានចេញជារូបរាង។ ហើយបានចំណាយពេលវេលា​សាង​សង់ រយៈពេលបួនខែទៀត ។ ប៉ុនែ្ត វាមិនមែនជាការងាយទេចំពោះ​កម្ពុជា ដែលពុំទាន់មានពិសោធន៍ទាល់តែសោះនោះ ។
លោក អ៊ុក សាម៉េត បានមានប្រសាសន៍ថា៖ “លោក​អញ្ជើញទៅមើល លោកឃើញខុសគ្នាពីរឿងអគាររបស់កូរ៉េ និង អគារខែ្មរ ។ ជាធម្មជាតិយកទៅបូកនឹងបចេ្ចកទេសទំនើបថ្មី គេ​ហៅថា សំណង់យូរ ដែលប្រើឫស្សី ឈើ វល្លិ៍ ស្បូវ ក្តារឈើ យើង​ធ្វើបាន ហើយក្នុងលក្ខណៈបចេ្ចកទេសណាមួយ ដែលយើងធ្វើបាន បានន័យថា យើងមិនអាចឲ្យមានអគារហ្នឹងធំហួសហេតុទេ” ។
គំនិតច្នៃប្រឌិតទស្សនីយភាពនេះ ជាការប្រឹងប្រែងកែច្នៃសោ​-ភ័ណភាព និង ទស្សនីយភាពឲ្យបែ្លកបំផុតខុសពីបរទេស ដែល ស្ថាបត្យករខែ្មរមានបំណង ក្នុងគំនិតចង់បង្ហាញឲ្យបរទេសបាន យល់ពីវប្បធម៌‌ខែ្មរកាន់តែច្បាស់ឲ្យដឹងថាខែ្មរជាប្រទេសដែលកំពុង អភិវឌ្ឍដូចប្រទេសផេ្សងៗទៀតក្នុងពិភពលោក ដែលត្រូវការប្រកួតប្រជែងខាងទេសចរណ៍។ ក៏ប៉ុនែ្ត ដើម្បីបើកទំព័រប្រវត្តិសាស្រ្ត​ខែ្មរឲ្យបរទេសកាន់តែស្គាល់ច្បាស់នោះ គឺមិនចង់ឲ្យបរទេសស្គាល់​ខែ្មរត្រឹមតែអង្គរវត្តតែប៉ុណ្ណោះទេ ។ គឺមានន័យថា ខែ្មរនៅមាន​វប្ប​-ធម៌‌សំបូរបែបពីដូនតា មានទនេ្ល និងបរិស្ថានធម្មជាតិ យ៉ាង​ក្រាស់​ក្រៃ ។
លោក អ៊ុក សាម៉េត បានមានប្រសាសន៍ថា ខែ្មរ​មាន​ការ​អភិឌ្ឍន៍ដូចប្រទេសដ៏ទៃក្នុងពិភពលោកដែរ ប៉ុនែ្តអ្វីដែលខែ្មរបែ្លក គឺ​វប្បធម៌‌ និងធនធានធម្មជាតិដែលបរទេស ពុំមាន៖ “ខែ្មរមិន​មាន​តែអង្គរទេ ខែ្មរមានវប្បធម៌‌ មានការរស់នៅ មានទនេ្លសាប មាន​ព្រៃ​ឈើ មានបឹងមានបួ ដែលជា សម្ភារៈមួយ ហើយជាលក្ខណៈ​មួយ ដែលជួនកាលនៅស្រុកគេអត់មាន” ។
សំណង់របស់ខែ្មរនៅក្នុងបរិវេណពិព័រណ៍វប្បធម៌‌ពិភពលោក កម្ពុជា-កូរ៉េ អង្គរ-ឃ្យុងយូ បានប្រើប្រាស់អ្នកធ្វើការចម្រុះបី​ជាតិ​សាសន៍ មានខែ្មរ វៀតណាម និងកូរ៉េ ក៏ប៉ុនែ្តការគ្រប់គ្រងលើ​ប្លង់​មេធំៗនៃស្ថាបត្យកម្ម គឺមានតែខែ្មរមួយរូបប៉ុណ្ណោះ ។ បើមើល​ពី​ចម្ងាយខាងមុខខ្លោងទ្វារ ដែលរំលេចទៅដោយទង់ជាតិបក់រវិចៗ ទៅ​តាមជំនោរខ្យល់ គេឃើញអគារបែបខែ្មរលេចត្រដឹមត្រដែត ដោយ​សារតែក្បាច់វិចិត្រដ៏ប៉ិនប្រសប់ នៅតាមហោជាង ។
សំណង់ខែ្មរថី្វត្បិតតែ ការសាងសង់ពីកូនឈើតូចៗ ប៉ុនែ្តការ​រំលេចទៅដោយក្បូរក្បាច់គំនូរលើពិដានរចនាខែ្មរដ៏រស់រវើកប្រៀប​ធៀបទៅនឹងសំណង់កូរ៉េដែលត្រឹមតែប្រើប្រាស់ឆ្អឹងដែកប្រក់​ដំបូល និងជញ្ជាំងតង់កៅស៊ូតែប៉ុណ្ណោះ គឺខែ្មរមានសភាពគួរឲ្យចាប់​អារម្មណ៍ ។
លោក អ៊ុក សាម៉េត ជាស្ថាបត្យករជើងចាស់របស់ខែ្មរ សម័យក្រោយ បន្ទាប់ពីស្ថាបត្យករខែ្មរមួយរូបដ៏ល្បីល្បាញនៅ​ប្រ-ទេសកម្ពុជា គឺលោក វណ្ណ ម៉ូលីវណ្ណ ។ លោក អ៊ុក សាម៉េត បាន​ប្រាប់ថា បើបៀ្របធៀបរូបលោកជាមួយនឹងលោក វណ្ណ ម៉ូលីវណ្ណ លោកមិនអាចប្រជែងជាមួយបានឡើយ ពីព្រោះលោកវណ្ណ ម៉ូលី​វណ្ណ គឺជារៀមច្បងជំនាន់មុនរបស់លោក ។ ប៉ុនែ្តមានស្នាដៃ របស់លោកជាច្រើន ដែលបានបង្ហាញសំណង់របស់លោក វណ្ណ ម៉ូលី​វណ្ណ ដែលធ្វើមិនទាន់រួចនៅក្នុងទសវត្សរ៍ទី៦០ ដូចជា អគារ​សាស្រ្តាចារ្យនៅខាងក្រោយសាលាបចេ្ចកទេសនៃសកលវិទ្យាល័យ ភ្នំពេញ, អគាររបស់ក្រសួងសុខាភិបាល និងលំនៅជាច្រើន នៅ​ក្នុង​ទីក្រុងភ្នំពេញផង ។
លោក អ៊ុក សាម៉េត មានកំណើតនៅទីក្រុងភ្នំពេញ លោក​កើត នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៤១ ក្នុងត្រកូលអ្នកមាន​ជីវភាពក្រោមមធ្យម ។ លោកបានរៀបរាប់អំពីជីវប្រវត្តិរបស់​លោកផ្ទាល់យ៉ាងដូចេ្នះថា៖ “ខ្ញុំបានអាហារូបករណ៍ទៅ​រៀន​នៅ​សហ​រដ្ឋអាមេរិក ជាស្ថាបត្យករឆ្នាំ១៩៦០…។ …ខ្ញុំបានអាហា​រូប​ករណ៍មួយទៀត រៀនយកអនុបណ្ឌិតស្ថាបត្យកម្ម…” ។
លោក អ៊ុក សាម៉េត បានចាកចេញពីប្រទេសកម្ពុជាទៅ​រស់​នៅបរទេសអស់រយៈពេល២៧ឆ្នាំ លោកមានទីលំនៅ ឯប្រទេស​បារាំង។ លោកបានរៀបការជាមួយនារីខែ្មរ កាលពីឆ្នាំ១៩៦៨​​ មាន​កូន​ពីរនាក់ ។ នៅឯបរទេសរយៈពេល ២៧ឆ្នាំ លោក សាម៉េត ធ្លាប់ចេញទៅធ្វើការ នៅឯបរទេសច្រើនជាង២០ ក្នុងពិភពលោក ផែ្នកស្ថាបត្យកម្ម ។
ឆ្នាំ ១៩៦៩ លោក​បានធ្វើការសាងសង់ ការតាំងពិព័រណ៍ដ៏ធំ​មួយនៅឯទីក្រុង អូសាកា ប្រទេសជប៉ុន ជាលើកដំបូងនៅក្នុង​ជីវិត របស់លោក ។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨៤ លោកបានធ្វើការ ជា​អ្នកឯកទេសឲ្យធនាគារពិភពលោក ។
លោកបានឲ្យដឹងថា ថ្វីត្បិតតែរូបលោកនៅឯបរទេស ក៏ប៉ុនែ្ត លោកបានចំណាយពេលវេលាជាច្រើនបង្ហាញបរទេសឲ្យស្គាល់ជីវ-ភាពរស់នៅរបស់ខែ្មរ ។ លោកបានបនែ្ថមថា លោកនៅតែយល់​ដឹងអំពីវប្បធម៌‌ខែ្មរ តាមរយៈការអានសៀវភៅ កាសែត គ្រប់​ពេល​វេលា និងមានសង្ឃឹមថា ថ្ងៃណាមួយ នឹងមានឱកាសបានវិលមក​ជួយ​ដល់មាតុភូមិរបស់លោក ។
លោក អ៊ុក សាម៉េត បានចាកចេញពីប្រទេសបារាំងត្រឡប់​មករស់នៅកម្ពុជាវិញ នៅពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ក្នុងអាយុចំណាស់ចុងក្រោយរបស់លោក លោកបានប្រាប់ថា លោក​នឹងចំណាយពេលវេលា សម្រាប់ឲ្យខែ្មរជំនាន់ក្រោយទទួល​បានចំណេះដឹងពីរូបលោកដើម្បីតបស្នងសងគុណមាតុភូមិ៖ “ខ្ញុំក៏​មានអាយុកាន់តែយូរបន្តិចទៅហើយ ខ្ញុំគ្មានអ្វីតបស្នងសងគុណ ប្រជាជនខែ្មរដែលគ្នាវេទនា ហើយជាពិសេសឪពុកម្តាយខ្ញុំ ដែលខ្ញុំ​ពុំ​បានស្គាល់គាត់ បានជួយគាត់ទេ ។ ខ្ញុំមានតែជួយប្រជាជននៅ​ថ្ងៃ​មុខឲ្យស្រុកទេសឲ្យបានលឿនតែប៉ុណ្ណឹងទៅបានហើយ។ ខ្ញុំ​បណ្តុះ​បណ្តាលអ្នកដែលធ្វើការជាមួយខ្ញុំផង មានវិស្វករពីរនាក់ ហើយ​មានស្ថាបត្យករ ៥នាក់” ។
អគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់ បានទទួល​ស្គាល់ថា លោក អ៊ុក សាម៉េត ជាស្ថាបត្យករជើងចាស់របស់​ខែ្មរ​ម្នាក់នៅក្នុងទសវត្សរ៍ទី៦០ ដែលបច្ចុប្បន្ននេះ នៅសល់តិចតួច​ណាស់ ដូចជាលោក ហួន ឃុននាយ អតីតជាព្រឹទ្ធបុរសនៃ​មហា​វិទ្យាល័យស្ថាបត្យកម្មខែ្មរជំនាន់នោះ ដែលកំពុងបម្រើការឲ្យអាជ្ញា​ធរ​អប្សរា ។

រស្មីហង្សមាស

វ៉ុននេះទើបតែចេញលក់កាលពីម្សិលម៉ិញ។


Welcome to Glued Ideas Subtle For Blogger

Thank you for taking the time to visit my blog! Take a second to peak around and check out some of my previous posts. Of course, I would love to find out what you think as well, so make sure to comment. See you around!

Blogger Templates by Blog Forum

Blog Archive